តើ AI ជាអ្វី? ហើយវាបានចូលរួមចំណែកអ្វីខ្លះ ដល់វិស័យបច្ចេកវិទ្យាសព្វថ្ងៃនេះ?    បច្ចុប្បន្ននេះ AI គឺជាប្រធានបទដ៏ក្តៅគគុកមួយ ដែលមនុស្សជាច្រើនជុំវិញសាកលលោក តែងតែលើកយកមកពិភាក្សាវែកញែក ព្រោះបើមើលទៅតាមការវិវត្តន៍ម្ដងមួយជំហានៗ ទាក់ទងនឹង AI សព្វថ្ងៃនេះ ធ្វើឲ្យគេជឿជាក់ថា វានឹងជះឥទ្ធិពលកាន់តែខ្លាំង មកលើការរស់នៅរបស់មនុស្ស នាពេលអនាគត។ ដូច្នេះហើយ នៅក្នុងពេលនេះ យើងនឹងលើកយកប្រធានបទ AI មកបង្ហាញដល់ប្រិយមិត្តទាំងអស់គ្នា ឲ្យកាន់តែជ្រាបច្បាស់បន្ថែមទៀតថា តើអ្វីទៅជា AI ហើយតើវាមានឥទ្ធិលអ្វីខ្លះ នៅលើវិស័យបច្ចេកវិទ្យាសព្វថ្ងៃនេះ? មិនខុសទេ ប្រិយមិត្តមួយចំនួនធំច្បាស់ជាធ្លាប់ឮពាក្យថា AI នេះហើយ ដោយវាមកពីពាក្យពេញថា Artificial Intelligence ឬអាចហៅបានថា “ប្រាជ្ញាសិប្បនិម្មិត” ហ្នឹងឯង។ ប្រាជ្ញាសិប្បនិម្មិត ឬ Artificial Intelligence គឺសំដៅទៅលើប្រាជ្ញារបស់ម៉ាស៊ីន ឬកុំព្យូទ័រ ត្រូវបានបង្កើតឡើង ដោយយកត្រាប់តាមប្រាជ្ញារបស់មនុស្ស ពោលគឺជា Program ឬ System មួយ ដែលមានសមត្ថភាពធ្វើឲ្យម៉ាស៊ីន មានរបៀបគិតបានដូចមនុស្ស ដើម្បីឲ្យវាអាចធ្វើការងារជាច្រើនបាន ដូចដែលប្រាជ្ញាមនុស្សធ្លាប់ធ្វើ មានន័យថា គេបង្កើតវាឡ...
 
Comments
Post a Comment